ប្រើក្បួនចងចាំ រៀនពាក្យភាសាអង់គ្លេស

បង្កើនប្រសិទ្ធភាពរៀនពាក្យភាសាអង់គ្លេសយ៉ាងពិតប្រាកដ ជាមួយនិងក្បួនចងចាំ

starstarstarstarstar 5.0 (1 ratings)

Language: Khmer

Instructors: ច្រឹង សម្ភស្ស

Validity Period: 365 days

$35 28.57% OFF

$25

15% Cashback as SAMPHORS CHROENG Coins

Why this course?

Description

ពាក្យគឺជាធាតុផ្សំចាំបាច់បំផុតនៅក្នុងការបង្កើនប្រសិទ្ធភាពទំនាក់ទំនង ក៏ដូចជាការបកស្រាយអំពីគំនិតដែលខ្លួនមាន ទៅកាន់អ្នកដទៃឲ្យមានភាពច្បាស់លាស់និងសុក្រឹតភាព។ ពាក្យក៏ជួយយើងក្នុងការយល់និងចាប់យកនូវគំនិត ដែលអ្នកដទៃចង់ផ្តល់ឲ្យយើងផងដែរ។ នៅក្នុងវគ្គសិក្សានេះ យើងមិនត្រឹមតែរៀនយល់អំពីអត្ថន័យនៃពាក្យទាំងអស់នេះទេ គឺយើងថែមទាំងរៀនអំពីវិធីសាស្ត្រក្នុងការអាននិងបញ្ចេញសំឡេងនៃពាក្យនីមួយៗឲ្យបានច្បាស់លាស់ទៅតាមនិមិត្តសញ្ញាសកល(IPA) របស់ភាសាអង់គ្លេស ដែលជាកក្តាមួយមិនអាចព្រងើយកន្តើយបាន។ ដូចដែលយើងដឹងហើយថាគ្រប់វចនានុក្រមផ្លូវការ នៃភាសាអង់គ្លេសទាំងអស់ សុទ្ធតែមាននិមិត្តសញ្ញាសកល(IPA) ដើម្បីឱ្យយើងអាននិងសង្កត់សំឡេងពាក្យឲ្យបានត្រឹមត្រូវ។

   ស្របជាមួយការស្គាល់អំពីអត្ថន័យនៃពាក្យ និងការបញ្ចេញសំឡេងនៃពាក្យទាំងនេះ យើងក៏ត្រូវស្គាល់អំពីទំនាក់ទំនងរបស់ពាក្យទាំងនោះ នៅក្នុងប្រយោគផ្សេងៗផងដែរ។ ហេតុដូច្នេះហើយបានជាវគ្គសិក្សានេះ មានប្រយោគឧទាហរណ៍ជាច្រើន រួមផ្សំជាមួយនឹងការបង្កើតទំនាក់ទំនងចងភ្ជាប់ជាមួយនឹងរូបភាពដើម្បីអោយអ្នកទាំងអស់គ្នាមិនត្រឹមតែអាចយល់នូវពាក្យទាំងនោះទេគឺថែមទាំងអាចចងចាំនូវពាក្យទាំងនោះជាមួយនឹងក្បួនចងចាំដែលមានប្រសិទ្ធភាពពិតប្រាកដ ដែលបានឆ្លងកាត់ការពិសោធន៍ និងអនុវត្តន៍ជាក់ស្តែង។

   វគ្គសិក្សាទី១នេះ មាន១០៨ពាក្យគោល រួមផ្សំជាមួយនិង ពាក្យអមជាច្រើនរយពាក្យ ដែលយើងបានសម្រិតសម្រាំង ដោយផ្អែកលើគោលការណ៍ នៃភាពចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពទំនាក់ទំនង និងគុណតម្លៃ របស់អ្នកសិក្សា។

Course Curriculum

How to Use

After successful purchase, this item would be added to your courses.You can access your courses in the following ways :

  • From the computer, you can access your courses after successful login
  • For other devices, you can access your library using this web app through browser of your device.

Reviews